កិច្ចប្រជុំស្ដីពី ការចុះធ្វើបច្ចុប្បន្នភាពសំណុំលិខិត ប្រភេទលិខិត និងការកំណត់ថ្នាក់ឯកសារដែលត្រូវធ្វើការផ្សព្វផ្សាយ របស់អង្គភាពថ្នាក់មូលដ្ឋានក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
កំពង់ឆ្នាំង នាព្រឹកថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, មានរៀបចំកិច្ចប្រជុំស្ដីពី ការចុះធ្វើបច្ចុប្បន្នភាពសំណុំលិខិត ប្រភេទលិខិត និងការកំណត់ថ្នាក់ឯកសារដែលត្រូវធ្វើការផ្សព្វផ្សាយ របស់អង្គភាពថ្នាក់មូលដ្ឋានក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយ លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក កែប វណ្ណៈ អនុប្រធាននាយកដ្ឋានបណ្ណសារ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រុមការងារ និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សរុបចំនួន ១៧នាក់។
ព័ត៌មានទាក់ទង